លក្ខខណ្ឌ

អ្នកទទួលស្គាល់និងយល់ស្របថាអ្នកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សេវាកម្ម Win Bigតាមការកំណត់លក្ខខណ្ឌទាំងនេះ។ អ្នកនឹងត្រូវបានចាត់ទុកថាបានទទួលយកលក្ខខណ្ឌទាំងនេះដោយប្រើគេហទំព័រនេះ ដេាយមិនគិតថាអ្នកបានចុះឈ្មោះឬមិនបានចុះឈ្មោះជាអ្នកជាវ។ ប្រសិនបើអ្នកមិនយល់ស្របនឹងលក្ខខណ្ឌទាំងនេះទេអ្នកមិនត្រូវប្រើគេហទំព័រនេះទេ។

Win Bigរក្សាសិទ្ធិតែមួយគត់និងសិទ្ធិពេញលេញក្នុងការដកចេញ កែប្រែ លុបចោលនិង / ឬផ្លាស់ប្តូរផ្នែកណាមួយឬទាំងស្រុងនៃលក្ខខណ្ឌនៃគេហទំព័រនេះដោយមានការជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់ ហើយអ្នកចូលរួមត្រូវគោរពតាមការអនុម័តនិងអនុលោមតាម លក្ខខណ្ឌនានា និងវិសោធនកម្មណាមួយនៅទីនេះ។

"Win Big", "គេហទំព័រ", "សេវាកម្ម", "អ្នករៀបចំ", "យើងខ្ញុំ", "ពួកយើង " ឬ "របស់យើង" សំដៅទៅលើ Win Big Portal ដែលជាPortalនៃល្បែងមានមូលដ្ឋានលើការជាវប្រចាំដែលផ្តល់ជូននូវរង្វាន់សម្រាប់ល្បែងខ្នាតតូច /សំណួរខ្លីៗ / ការប្រកួត/ ការប្រណាំង។ "ការប្រណាំង" "ហ្គេម" និង "ការប្រកួត" មានន័យថាការប្រកួតល្បែងដែលដំណើរការនិងរៀបចំដោយWin Big។

  1. អ្នកត្រូវតែមានអាយុលើសពី 18 ឆ្នាំដើម្បីចុះឈ្មោះជាអ្នកជាវសេវាកម្មឬប្រើគេហទំព័រនេះ។ តាមរយៈការប្រើប្រាស់គេហទំព័រ អ្នកតំណាងឱ្យ អនុវត្ត និងធានាថាអ្នកមានសិទ្ធិ អំណាច និងសមត្ថភាពក្នុងការយល់ព្រមនិងគោរពតាមលក្ខខណ្ឌទាំងអស់ ព្រមទាំងការយល់ព្រមចំពោះគោលការណ៍ឯកជនភាពរបស់យើង។
  2. អ្នកត្រូវ:
    1. ធានាបាននូវភាពស្របគ្នានៃឧបករណ៍ចល័តរបស់អ្នកជាមួយនឹងប្រព័ន្ធរបស់ Win Big នៅពេលអ្នកជាវ។ ក្នុងករណីដែលមានការផ្លាស់ប្តូរនិងការធ្វើឱ្យប្រសើរឡើងត្រូវបានណែនាំទៅប្រព័ន្ធរបស់ Win Big អ្នកត្រូវទទួលខុសត្រូវក្នុងការធានានូវភាពស្របគ្នានៃឧបករណ៍ចល័តរបស់អ្នក ហើយអ្នកនឹងមិនទាមទារអ្វីទាំងអស់ពី Telco Provider ឬ Win Big ដែលកើតឡើងពីវា។
    2. អនុលោមតាមសេចក្តីជូនដំណឹងឬការណែនាំទាំងអស់ដែលផ្តល់ជូនដោយWin Bigនិង Telco ជារឿយៗទាក់ទងនឹងការប្រើប្រាស់សេវាកម្ម។
    3. ទទួលខុសត្រូវលើឧបករណ៍និងកម្មវិធីទាំងអស់ដែលចាំបាច់ដើម្បីប្រើប្រាស់សេវាកម្មWin Big និងទៅលើសុវត្ថិភាពនិងសុចរិតភាពនៃព័ត៌មាននិងទិន្នន័យទាំងអស់ដែលបានបញ្ជូន ដែលបានបង្ហាញនិង / ឬទទួលបានតាមរយៈការប្រើប្រាស់សេវាកម្ម។
    4. ទទួលខុសត្រូវចំពោះការប្រើប្រាស់និងការគិតថ្លៃទាំងអស់សម្រាប់សេវាកម្មWin Bigរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការបង់ប្រាក់និងការគិតថ្លៃផ្សេងទៀតពាក់ព័ន្ធនឹងWin Bigដោយអនុលោមតាមលក្ខខណ្ឌទាំងនេះ។
    5. ទទួលខុសត្រូវទាំងស្រុងចំពោះទិន្នន័យដែលបានបញ្ជូនឬផ្សព្វផ្សាយដោយអ្នកឬមនុស្សដែលប្រើឧបករណ៍ចល័តរបស់អ្នក។ ព័ត៌មានដែលបានបង្ហោះដោយអ្នកឬបុគ្គលដែលប្រើឧបករណ៍ចល័តរបស់អ្នកនៅក្នុងគេហទំព័រអាចនិងត្រូវបានប្រើដោយWin Bigទៅតាមតម្រូវការដោយគ្មានការអះអាងបន្ថែមពីអ្នកកម្មសិទ្ធិឬសិទ្ធិនៃព័ត៌មាននិងឯកសារដែលបានបង្ហោះ។ ក្រុមហ៊ុនមានសិទ្ធិគ្រប់យ៉ាងនិងពេញលេញក្នុងការគ្រប់គ្រងទិន្នន័យ អត្ថបទ ព័ត៌មាន រូបភាព រូបភាពក្រាហ្វិក រូបថត សម្លេងនិងវីដេអូ សម្លេង ការងារតន្រ្តី តំណភ្ជាប់ និងមាតិកាទាំងអស់ឬសម្ភារៈផ្សេងទៀតដែលត្រូវបានបញ្ជូន បង្ហោះ ឬបង្ហាញរួមបញ្ចូលទាំង មិនកំណត់ចំពោះ win big ។
    6. មានទំនួលខុសត្រូវទាំងអស់ដើម្បីការពារការប្រើប្រាស់ក្លែងបន្លំ ភាពមិនត្រឹមត្រូវ ឬមិនស្របច្បាប់នៃការប្រើប្រាស់សេវាដូចជាការប្រើលេខទូរស័ព្ទក្រៅពីរបស់អ្នកដើម្បីចូលប្រើសេវាកម្មតាមគេហទំព័រ។
    7. Win Big មានសិទ្ធិបញ្ឈប់ការប្រើប្រាស់សេវាកម្ម ឬផ្នែកណាមួយសម្រាប់រយៈពេលណាមួយតាមទាមទារ។
    8. ទទួលខុសត្រូវក្នុងការសងសំណងចំពោះការខាតបង់ ការខូចខាត រាល់សំណង ឬចំណាយដែលកើតឡើងពីការទាមទារសំណងលើការរំលោភបំពានសិទ្ធិឯកជន ការរំលោភកម្មសិទ្ធិបញ្ញា ប៉ាតង់ ការរំលោភបំពានលើទំនុកចិត្តឬសិទ្ធិ ឬការរំលោភលើច្បាប់ឬបទបញ្ជាណាមួយដែលកើតឡើងពីមាតិកាដែលបានបញ្ជូនឬរក្សាទុកតាមរយះសេវាឬផ្នែកណាមួយនៃWin Big និងទទួលខុសត្រូវក្នុងការសងសំណងរាល់ទង្វើឬការបោះបង់ចោលនូវការប្រើប្រាស់ឬការធ្វើគេងប្រវ័ញ្ចណាមួយដែលគ្មានការអនុញ្ញាតផ្នែកណាមួយនៃសេវាកម្ម Win Big ។
  3. អ្នកមិនត្រូវប្រើសេវាកម្មនេះដើម្បីកត្តាដូចជា:
    1. បង្កការផ្ទុកលើសលប់ឬមិនសមាមាត្រលើប្រព័ន្ធរបស់ Win Big ។
    2. សម្រាប់គោលបំណងណាដែលផ្ទុយនឹងផលប្រយោជន៍សាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ ឬភាពសុខដុមជាតិ។
    3. ដើម្បីប្រើប្រាស់ អនុញ្ញាត ឬបណ្តាលឱ្យប្រើសេវាកម្មWin Big មិនត្រឹមត្រូវ ឬសម្រាប់សកម្មភាពណាមួយដែលរំលោភបំពានច្បាប់ រំខានសិទ្ធិរបស់ភាគីទីបី ឬរំលោភបំពានការណែនាំ តម្រូវការមាតិកា ឬលេខកូដដែលប្រកាសដោយអាជ្ញាធរពាក់ព័ន្ធណាមួយរួមទាំងសកម្មភាពដែលនឹងតម្រូវឱ្យសេវាកម្មwin bigចាត់វិធានការកែតម្រូវក្រោមកូដឧស្សាហកម្ម ឬក្នុងវិធីណាមួយដែលរំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត ឬការប្រមាថ ការគំរាមកំហែង ឬការរារាំងការប្រើប្រាស់និងការកំសាន្តផ្សេងៗជាមួយសេវាកម្មWin Bigឬអ៊ីនធឺណិត។
    4. ដើម្បីបញ្ជូនឬប្រកាសមាតិកាណាដែលមានកម្មវិធីប៉ះពាល់ ឬបំផ្លិចបំផ្លាញ។
    5. ដើម្បីចៀសវាងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់អ្នកប្រើប្រាស់ឬសុវត្ថិភាពនៃ បណ្តាញឬគណនីណាមួយ (សំដៅលើCrackingឬ Hacking) មិនជ្រៀតជ្រែកសេវាកម្មទៅអ្នកប្រើប្រាស់ឬបណ្តាញណាមួយ (សំដៅលើការបដិសេធនៃការវាយប្រហារសេវាកម្ម) ក៏ដូចជាការចម្លងទំព័រណាមួយឬចុះពាក្យគន្លឹះចូលម៉ាស៊ីនស្វែងរកដើម្បីបំភ័ន្តអ្នកប្រើផ្សេងទៀតឱ្យគិតថាពួកគេកំពុងអានគេហទំព័រស្របច្បាប់Win Big (ដែលគេហៅថា "Page-jaking") ឬប្រើសេវាកម្មសម្រាប់ការប្រព្រឹត្ដខុសច្បាប់ឬមិនសមរម្យផ្សេងទៀត។ អ្នកប្រើដែលបំពានប្រព័ន្ធឬបណ្តាញសុវត្ថិភាពនិងទទួលខុសត្រូវលើឧក្រិដ្ឋកម្មឬវិវាទស៊ីវិលហើយ Win Big នឹងមានឆន្ទៈពេញលេញក្នុងការសហការជាមួយការស៊ើបអង្កេតលើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ការរំលោភបំពានប្រព័ន្ធឬបណ្តាញសន្តិសុខក្រោមការដឹកនាំរបស់សមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធ។
  4. សិទ្ធិរបស់Win Big:
    Win Big សូមរក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរឬផ្អាកសេវាកម្មឬផ្នែកណាមួយរបស់វាដោយគ្មានការជូនដំណឹងជាមុន ហើយ Win Big នឹងមិនទទួលខុសត្រូវចំពោះលទ្ធផលក្នុងការបាត់បង់ឬភាពមិនងាយស្រួលចំពោះអ្នក ។
    1. Win Big រក្សាសិទ្ធិក្នុងការសំរេចចិត្តដាច់ខាតរបស់ខ្លួន ដើម្បីផ្លាស់ប្តូរ បន្ថែមឬកែសម្រួលល័ក្ខខ័ណ្ឌទាំងនេះឬផ្នែកណាមួយនៃគោលការណ៍នេះ។ ក្រោយការបន្តប្រើសេវាកម្មរបស់អ្នកបន្ទាប់ពីកាលបរិច្ឆេទដែលមានប្រសិទ្ធិភាព ការប្រែប្រួល ការបន្ថែមឬវិសោធនកម្មលើល័ក្ខខ័ណ្ឌទាំងនេះនឹងក្លាយជាការយល់ព្រមដោយឥតលក្ខខណ្ឌរបស់អ្នក ។
    2. លុះត្រាតែមានការជូនដំណឹងពីអ្នក អ្នកយល់ព្រមថា Win Big អាចផ្ញើការជូនដំណឹងដល់អ្នកទាក់ទងនឹងសកម្មភាពផ្សព្វផ្សាយនិងសកម្មភាពទីផ្សារផ្សេងៗ។
    3. Win Big អាចដកយកព័ត៌មានលំអិត ព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យផ្សេងទៀតពីអ្នកដែលត្រូវបានតម្រូវឱ្យប្រើជាភស្តុតាងនៅតុលាការនិង / ឬនៅពេលចាំបាច់ក្នុងករណីដែលមានការសង្ស័យនិងត្រូវបានបង្ហាញថាមិនត្រឹមត្រូវចំពោះសេវាកម្ម។
  5. ការយកថ្លៃ: Win Big សូមរក្សាសិទ្ធិក្នុងការកំណត់ថ្លៃសេវាឬការជាវ ("ការយកថ្លៃ") សម្រាប់ការចូលទៅកាន់គេហទំព័រឬសម្រាប់ការប្រើប្រាស់សេវាកម្ម។ សេវាមួយចំនួនអាចគិតថ្លៃដូចដែលបានបង្ហាញនៅលើគេហទំព័រនិងក្នុងលក្ខខណ្ឌដែលមានភ្ជាប់មកជាមួយ។
    1. អ្នកនឹងត្រូវផ្តល់នូវសម្ភារៈទាំងអស់ដែលចាំបាច់ដើម្បីចូលទៅកាន់គេហទំព័រនៅលើអ៊ិនធឺរណែតហើយត្រូវទទួលខុសត្រូវចំពោះការចំណាយលើការហៅទូរសព្ទក្នុងស្រុករបស់អ្នកតាមអត្រាដែលបានបោះផ្សាយដោយប្រតិបត្តិករទូរសព្ទ័ ឬការគិតថ្លៃអ៊ីនធឺណេតផ្សេងទៀត។ ប្រសិនបើឧបករណ៍របស់អ្នកមិនគាំទ្របច្ចេកវិទ្យាដែលពាក់ព័ន្ធរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះEncryptsទេ អ្នកមិនអាចប្រើសេវាកម្ម ឬចូលប្រើព័ត៌មានជាក់លាក់ណាមួយនៃគេហទំព័រឡើយ។
    2. ការគិតថ្លៃទាំងអស់ក្នុងWin Bigគឺមិនរាប់បញ្ចូលពន្ធចំនួន 10% ទេ។
  6. ការទទួលខុសត្រូវរបស់ Win Big:
    Win Big មិនត្រូវទទួលខុសត្រូវចំពោះការចំណាយការបាត់បង់ឬការខូចខាតណាមួយ (ដោយផ្ទាល់ឬដោយប្រយោល) ឬសម្រាប់ការខូចខាត ឬការបាត់បង់ប្រាក់ចំណេញឬអ្វីមួយដែលបណ្តាលមកពីការប្រើប្រាស់សេវាកម្មរបស់អ្នកឡើយ។
  7. ការទទួលខុសត្រូវនៃមាតិកា:
    1. អ្នកទទួលស្គាល់ថា Win Big មិនមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យមាតិកាឬព័ត៌មានដែលបានផ្តល់ឱ្យឡើយ។
        1. នេះគឺជាទំនួលខុសត្រូវតែមួយគត់របស់អ្នកក្នុងការបំពេញចិត្តរបស់អ្នកមុនពេលប្រើប្រាស់សេវាកម្មWin Big តាមវិធីណាមួយដែល សមស្របទៅនឹងគោលបំណងរបស់អ្នកនិងទាន់សម័យ។ សេវានិង ការគិតថ្លៃត្រូវបានធ្វើអោយថ្មីបំផុត ហើយអ្នកគួរតែពិនិត្យមើលគេហទំព័រWin Big ជាទៀងទាត់ដើម្បីធានាថាអ្នកមានព័ត៌មានចុងក្រោយបំផុត។ អ្នកក៏គួរតែរក្សាកម្មវិធីរុករករបស់អ្នកអោយថ្មីរាល់ពេលដែលអ្នកចូលមើលគេហទំព័រនិងសេវាកម្មដើម្បីធានាថាអ្នកបានទាញយកគេហទំព័រចុងក្រោយបំផុត។ ។
        2. គេហទំព័រWin Bigត្រូវបានផ្តល់ជូនតាមមូលដ្ឋាន "ហាក់ដូចជា" ។ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់នៅលើទំព័រទាំងនេះយ៉ាងណាក៏ដោយ ក៏ Win Big អ្នកផ្គត់ផ្គង់និងនិយោជិត មិនធានានូវការធានាណាមួយដែលបានបង្ហាញឬបញ្ជាក់ ឬសន្មតនូវកាតព្វកិច្ចនិតិបញ្ញត្តិ (តាមច្បាប់ដែលបានអនុញ្ញាត) ឬ ទំនួលខុសត្រូវចំពោះភាពសមរម្យ ទំនុកចិត្ត ភាពទាន់ពេលវេលា ភាពត្រឹមត្រូវ ឬភាពពេញលេញនៃសេវាកម្មWin Bigឬផ្នែកណាមួយដែលមាននៅលើគេហទំព័រ។
    2. Win Big មិនទទួលខុសត្រូវចំពោះតួនាទីឬកាតព្វកិច្ចណាមួយដែលបណ្តាលពីការបាត់បង់និងការរំខានដែលបង្កឡើងដោយដំណើរការខុសប្រក្រតីនៃទូរស័ព្ទចល័ត មេរោគឬការផ្ទុកដែលហួសប្រមាណពីការគ្រប់គ្រងរបស់អ្នករៀបចំ។
  8. ការបដិសេធនៃសេវាកម្ម:
    សេវាកម្មនេះត្រូវបានផ្តល់ជូនតាមមូលដ្ឋាន "ហាក់ដូចជា" និង "តាមដែលអាចរកបាន" ។ Win Big បដិសេធនូវរាល់ការទទួលខុសត្រូវទាំងអស់និង មានតំណាងឬការធានាទាក់ទងនឹងសេវាកម្មរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះ:
    1. ភាពដែលអាចរកបាន, ភាពដែលអាចប្រីប្រាស់បាន, ភាពទៀងទាត់និងការប្រើសេវាកម្មដែលមិនមានការរំខាន។
    2. ភាពជាលំដាប់ ភាពត្រឹមត្រូវ ភាពពេញលេញ ភាពទៀងទាត់ឬសុវត្ថិភាពនៃទិន្នន័យ មាតិកាឬព័ត៌មានដែលបានផ្តល់ជូនអ្នកដែលជាផ្នែកនៃសេវា។
  9. ភាពខ្លាំង:
    មិនមានភាគីណាមួយត្រូវទទួលខុសត្រូវចំពោះការខកខានក្នុងការអនុវត្តដោយសារមូលហេតុដែលហួសពីការគ្រប់គ្រងដែលសមហេតុសមផល ដូចជាទង្វើរបស់ព្រះ អគ្គីភ័យ ការលួច សង្រ្គាម កុប្បកម្ម ការដាក់ទណ្ឌកម្មឬសកម្មភាពរបស់អាជ្ញាធរស៊ីវិលឬយោធា។
  10. យុត្តិធម៌ក្នុងការលេង:
    Win Big មានសិទ្ធិសំរេចចិត្តក្នុងការដកឬលុបបំបាត់អ្នកប្រើប្រាស់ពីការចូលរួមក្នុងការប្រកួត មានសិទ្ធិសំរេចចិត្តក្នុងការបដិសេធមិនប្រគល់រង្វាន់និងមានសិទ្ធិសំរេចចិត្តក្នុងការទាមទាររង្វាន់ដែលបានផ្តល់ពីមុនៗនៅក្នុងការប្រកួតនៅក្នុងករណីដែលអ្នកចូលរួមបានប្រព្រឹត្តសកម្មភាពអយុត្តិធម៌ដូចខាងក្រោម:
    1. លែងបន្លំរាល់ព័ត៌មានដែលចាំបាច់ដើម្បីជាវហ្គេមនិងការប្រកួត។
    2. ឃុបឃិតជាមួយភាគីទីបីរួមទាំងកិច្ចសហប្រតិបត្តិការអយុត្តិធម៌ជាមួយភាគីទីបីដែលអាចមានឥទ្ធិពលលើលទ្ធផលនៃការប្រកួត។
    3. ការប្រើឧបករណ៍ឬប្រព័ន្ធស្វ័យប្រវត្តិដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកចូលរួមជាងអ្នកប្រើប្រាស់ផ្សេងទៀត ឬ
    4. រើប្រាស់ទូរស័ព្ទ Android ដែលមាន ROM ឬទូរស័ព្ទ iPhone ដែលបានjailbreak ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមជាងអ្នកចូលរួមផ្សេងទៀត។
  11. រង្វាន់:
    1. •ក្នុងអំឡុងពេលនៃការប្រកួត ក្នុងព្រឹត្តិការណ៍មានអ្នកចូលរួមពីរនាក់ដែលបានទទួលពិន្ទុដូចគ្នានៅចុងបញ្ចប់នៃរយៈពេលការប្រកួត (ពិន្ទុស្មើ) អ្នកចូលរួមដែលបានឈានដល់ពិន្ទុស្មើគ្នាដំបូងនឹង នាំមុខអ្នកចូលរួមផ្សេងទៀតដែលសម្រេចបានពិន្ទុស្មើនៅពេលក្រោយ។
    2. បញ្ជីឈ្មោះអ្នកឈ្នះនឹងត្រូវបានប្រកាសនិងចេញផ្សាយមិនលើសពីពីរ (2) ខែបន្ទាប់ពីការបញ្ចប់ប្រកួតនៅគេហទំព័រWin Big។ អ្នករៀបចំនឹងទាក់ទងអ្នកឈ្នះ ហើយអ្នកឈ្នះណាដែលមិនអាចទាក់ទងបានក្នុងរយៈពេល 1 ខែពីការទាក់ទងដែលបានរៀបចំលើកទីមួយរបស់អ្នករៀបចំការប្រកួត រង្វាន់របស់អ្នកឈ្នះនឹងត្រូវបាត់បង់ ហើយអ្នកឈ្នះនឹងបោះបង់សិទ្ធិក្នុងការទទួលបានរង្វាន់។ អ្នកឈ្នះត្រូវតែជាអតិថិជនបង់ប្រាក់ប្រចាំខែនិងភ្ជាប់គម្រោងសែលកាតរហូតដល់អតិថិជនទទួលបានរង្វាន់។
    3. អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងអំឡុងពេលដែលបានកំណត់និងនៅទីកន្លែងដែលបានកំណត់ដោយអ្នករៀបចំហើយអាចនឹងត្រូវតម្រូវឱ្យចូលរួមក្នុងពិធីប្រគល់រង្វាន់។ ប្រសិនបើអ្នកឈ្នះខកខានមិនបានមកទទួលរង្វាន់ក្នុងរយៈពេលពីរ (២) សប្តាហ៍ឬមិនបានចូលរួមក្នុងពិធីប្រគល់រង្វាន់ប្រសិនបើមានពិធីប្រគល់រង្វាន់ប៉ុន្តែនោះអ្នករៀបចំកម្មវិធីមានសិទ្ធិ ជ្រើសរើសអ្នកឈ្នះផ្សេងទៀត។
    4. ប្រសិនបើអ្នកឈ្នះមានអាយុក្រោម 18 ឆ្នាំ អ្នករៀបចំមានសិទ្ធិដើម្បីដកហូតអ្នកឈ្នះនិងជ្រើសរើសអ្នកឈ្នះផ្សេងទៀត។ អ្នកឈ្នះរង្វាន់ឬអ្នកតំណាងរបស់ពួកគេត្រូវបានតម្រូវឱ្យនាំយកនូវអត្តសញ្ញាណប័ណ្ណច្បាប់ដើមសម្រាប់ប្រជាជនកម្ពុជានិងលិខិតឆ្លងដែនដើមសម្រាប់ជនដែលមិនមែនជាប្រជាពលរដ្ឋកម្ពុជា ដើម្បី ក្នុងគោលបំណងបញ្ជាក់ពីអត្តសញ្ញាណក្នុងពេលប្រគល់រង្វាន់។ ការជូនដំណឹងជាមុនទៅកាន់អ្នករៀបចំត្រូវបានទាមទារប្រសិនបើអ្នកឈ្នះរង្វាន់នឹងបញ្ជូនតំណាងដើម្បីទទួលរង្វាន់។
    5. រង្វាន់មិនអាចផ្ទេរបាន។ អ្នករៀបចំមានសិទ្ធដើម្បីជំនួស រង្វាន់ដោយផ្តល់ជូនជាមួយនឹងរង្វាន់មួយទៀតដែលមានតម្លៃស្មើនឹងឬតម្លៃខ្ពស់ជាងដែលអ្នករៀបចំយល់ថាសមស្រប។